លោកជំទាវ មាន សំអាន សមាជិកាអចិន្ត្រៃយ៍ព្រឹទ្ធសភា និងជាអនុប្រធាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តំណាងលោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៧ នៅសាលប្រជុំមជ្ឈមណ្ឌល ប៊ុន រ៉ានី ហ៊ុន សែន។
អង្គសន្និបាទ បានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាប្រធានប្រតិបត្តិសាខា និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ប្រធាន អនុប្រធានសាខា និងសមាជិកា សាខា-អនុសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ស្រុក/ខេត្ត ជាច្រើនកុះករ៕