ឯកឧត្តម ប៉ុញ សច្ចៈ បានចុះពិនិត្យដល់ទីតាំង ស្នើសុំសាងសង់ស្ថានីយទឹកស្អាត


ព្រឹកថ្ងៃចន្ទ ១៤កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារបច្ចេកទេសក្រសួង បានសហការណ៍ជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប បានចុះពិនិត្យដល់ទីតាំង ស្នើសុំសាងសង់ស្ថានីយទឹកស្អាតគាំទ្រថវិកាដោយនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជួយសម្រួល និងផ្គត់ផ្គង់ទឹតស្អាតដល់សមាជិកសហគមន៍កសិករប្រើប្រាស់ទឹក ទំនប់អូរថ្ម ស្ថិតនៅភូមិ ព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ៕