រាជធានីភ្នំពេញ៖ គម្រោងស្តីពី ការគាំទ្រអភិបាលកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងសហគមន៍ក្នុងតំបន់ ក្នុងការបញ្ជ្រាបសេវាអប់រំកុមារតូច និងពង្រឹងសមភាពយេនឌ័រ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាព និងធានានិរន្តរភាពសេវាមត្តេយ្យសិក្សាសហគមន៍ សរុបចំនួន ១០០ថ្នាក់ ដែលស្ថិតនៅខេត្តគោលដៅចំនួន ៤ មានខេត្តកំពត កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តព្រះសីហនុ។
ពិធីប្រកាសគម្រោងនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច។ សូមជម្រាបថា គម្រោងនេះត្រូវបានសហការអនុវត្តដោយអង្គការពិភពកុមារ និងអភិវឌ្ឍន៍ គាំទ្រដោយ EU និង AFD ។
០៤ សីហា ២០២០ | សណ្ឋាគារសាន់វេ
ពិធីប្រកាសដាក់ឱ្យដំណើរការគម្រោងស្តីពី ការគាំទ្រអភិបាលកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងសហគមន៍ក្នុងតំបន់ ក្នុងការបញ្ជ្រាបសេវាអប់រំកុមារតូច និងពង្រឹងសមភាពយេនឌ័រ
