ឯកឧត្តម នឹម ថូត អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការរួមស្តីពីកិច្ចការពារកុមារ ខេត្តបាត់ដំបង


ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការរួមស្តីពីកិច្ចការពារកុមារ ខេត្តបាត់ដំបង (រវាងមន្ទីរ ស.អ.យ, UNICEF, FCF/REACT និង 3PC ពីខែសីហា ឆ្នាំ២០២០ ទៅខែកញ្ញា ឆ្នាំ២០២១)។
ផែកការនេះនឹងដឹកនាំដោយ គ.ក.ស.ក ដោយមានការជួយបច្ចេកទេសពីក្រសួង និងមន្ទីរ ស.អ.យ UNICEF, FCF/REACT, និងដៃគូ 3PC ដើម្បីលើកកម្ពស់ការថែទាំកុមារនៅតាមគ្រួសារ និងសមារហណកម្មកុមារពីមណ្ឌលថែទាំ ទៅកាន់គ្រួសារវិញប្រកបដោយសុវត្ថិភាព។
សិក្ខាសាលានេះ មានការចូលរួមពីមន្ត្រីបង្គោលទទួលបន្ទុកសុខុមាលភាពកុមារនៃមន្ទីរ ស.អ.យ ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក គ.ក.ស.ក. បុគ្គលិកសង្គម និងអង្គការដៃគូ សរុបប្រមាណ៣៥នាក់៕