លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ជាមួយមន្ត្រីរាជការចំណុះសាលាខេត្តកោះកុង


នាថ្ងៃអង្គារ ១៥ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនមន្ត្រីរាជការទាំងអស់ ដែលបានខិតខំបំពេញការងារ ភារកិច្ច ស្របតាមសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ និងការអនុវត្តតាមការប្រគល់ភារកិច្ចនានា តាមការចាំបាច់របស់ទីចាត់ការ អង្គភាព និងការិយាល័យជំនាញ ធ្វើយ៉ាងណាសម្រេចគោលដៅរួមរបស់រដ្ឋបាលខេត្ត ក្នុងន័យចូលរួមផ្តល់សេវា និងបម្រើប្រជាពលរដ្ឋ ក្នុងខេត្តរបស់យើងអោយកាន់តែប្រសើរឡើង។ ទន្ទឹមនេះផងដែរ មន្ត្រីរាជការរបស់យើង ពិតជាមានសាមគ្គីភាព ផ្ទៃក្នុងល្អ និងមានកិច្ចសហការយ៉ាងរលូន ចាប់តាំងពីថ្នាក់ដឹកនាំ រហូតដល់មន្ត្រីគ្រប់រូប ក្នុងឱកាសឈប់សម្រាកខាងមុខ សូមបងប្អូនថែរក្សាសុខភាព ជាពិសេសការពារឱ្យជៀសផុតពីជំងឺកូវីដ-១៩៕