ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០៣០


នៅថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០៣០ និងប្រកាសរដ្ឋលេខាធិការចំនួន ៣រូបគឺ៖ ឯកឧត្ដម ជ្រុន ថេរ៉ាវ៉ាត ឯកឧត្តម សួន សេរីរដ្ឋា និងឯកឧត្ដម អ៊ុក ពញ្ញា ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ៕