លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ថ្ងៃអង្គារ ១៥ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០

កិច្ចប្រជុំផ្តោតសំខាន់លើរបៀបវារៈចំនួន៥ រួមមាន៖

១-ពិនត្យ ពិភាក្សាលើរបាយការណ៍ប្រចាំខែមិថុនា របាយការណ៍ប្រចាំឆមាសទី១ និងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២០។

២-ការពង្រឹងការអនុវត្តវិធានការ ការពារសុវត្ថិភាពសង្គម ដើម្បីកាត់បន្ថយហានិភ័យ នៃការរាលដាលជំងឺកូវិដ-១៩ ក្នុងអំឡុង នៃថ្ងៃឈប់សម្រាក។
៣-ការទប់ស្កាត់ការកាប់រានទន្ទ្រានយកដីខុសច្បាប់។

៤-ការត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ ដោយគ្រោះមហន្តរាយ។

៥-បញ្ហាផ្សេងៗ។