ក្រុមការងារបច្ចេកទេសគម្រោងកម្ម បានចុះពិនិត្យវឌ្ឍនភាពការងារស្តារឡេីងវិញនូវប្រព័ន្ធធារាសាស្រ្តរំលេច


រសៀលថ្ងៃអង្គារ ១៥កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសគម្រោងកម្មវិធីជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករ(Rice-SDP) សហការជាមួយការិយាល័យអនុវត្តគម្រោងថ្នាក់ខេត្ត(PIO-PVG) និងមន្ទីរធនធានទឹក និងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពការងារស្តារឡេីងវិញនូវប្រព័ន្ធធារាសាស្រ្តរំលេច ស្ថិតនៅឃុំរំលេច ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ។ មកដល់ពេលនេះការងារស្តារ និងសាងសង់សម្រេចបាន ៦៥ ភាគរយ ។ ប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពបាន០៤ឃុំ ១០ភូមិ លេីផ្ទៃដីចំនួន ២៣៨០ ហិកតា និងអ្នកទទួលផលចំនួន១៨៥៤ គ្រួរសារ ៕