សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រី នៃក្រសួងកិច្ចការនារី


នៅព្រឹកថ្ងៃច័ន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រី នៃក្រសួងកិច្ចការនារី និងមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងឳកាសខួបលើកទី ១០៦ នៃទិវានារីអន្តរជាតិ ០៨ មីនា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។