ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញពិនិត្យអគារការិយាល័យនៅសាលាស្រុកស្អាងដែលមានសភាពចាស់ និងចាំបាច់ត្រូវជួសជុលនិងកែលំអរ


នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សមាជិកសភាមណ្ឌលខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង បានអញ្ជើញពិនិត្យអគារការិយាល័យនៅសាលាស្រុកស្អាងដែលមានសភាពចាស់ និងចាំបាច់ត្រូវជួសជុលនិងកែលំអរ។ បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការនិងប្រជាពលរដ្ឋ នៅបរិវេណអនុវិទ្យាល័យ ហ៊ុន សែន ស្អាងភ្នំ ដោយក្នុង ឧ៌កាសនោះ ឯកឧត្តម បានឧបត្ថម្ភអគារសិក្សា១ខ្នង (មាន៦បន្ទប់) និងបន្ទប់ទឹក៦ ព្រមទាំងផ្តល់ថវិកាសម្រាប់សាងសង់បណ្ណាល័យបំពាក់ដោយសំភារៈពាក់ព័ន្ធ ដល់អនុវិទ្យាល័យនេះ។ នៅព្រឹកថ្ងៃដដែល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តជួបសំណេះសំណាលជាមួយ មន្រ្តីមន្ទីរសុខាភិបាលខេត្តកណ្តាល និងបុគ្គលិកពេទ្យ នៅបរិវេណមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ដោយក្នុងឧ៌កាសនោះ ឯកឧត្តម បានពាំនាំការផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ព្រមទាំងផ្តល់អំណោយជូនមន្ទីរពេទ្យនេះ នូវម៉ាសចំនួន២០.០០០សន្លឹក សំលៀកបំពាក់ពេទ្យចំនួន១.០០០ សម្រាប់ និងថវិកាមួយចំនួនផងដែរ៕
———
On Saturday morning, 08 August 2020, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, Member of Parliament for Kandal Province and Chief of the Royal Government Working Group for Sa’ang district, visited an old office building in Sa’ang district which needed to be renovated. Next, His Excellency Deputy Prime Minister met with officials and local citizens at the campus of HUN SEN Sa’ang Phnom Secondary School to which he financed to construct a school building ( consisting of 6 rooms), 6 water closets and a library equipped with relevant material. On the same morning, His Excellency Deputy Prime Minister met with officials of Kandal Provincial Health Department and medical staff at Chey Chumneas Referral Hospital in Ta Khmao city during which he conveyed a message of best wishes from Samdech Akka Moha Sena Padei Techo HUN SEN, Prime Minister of Cambodia, and donated 20,000 medical masks, 1,000 suits of medical disposable protective clothing and some funds to the Referral Hospital.