លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមជាភ្ញៀវឥស្សរជនជាន់ខ្ពស់ នៅក្នុងមហាសន្និបាត នៃក្តីសង្ឃឹម នៃអង្គការសហព័ន្ធសន្តិភាពសកល


 នាថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២០ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា និងជាប្រធានក្រុមការងារ ICAPP-កម្ពុជា និង ACC-កម្ពុជា ត្រូវបានអញ្ជើញចូលរួមជាភ្ញៀវឥស្សរជនជាន់ខ្ពស់ នៅក្នុងមហាសន្និបាត នៃក្តីសង្ឃឹម នៃអង្គការសហព័ន្ធសន្តិភាពសកល ក្រោមប្រធានបទ ៖«ការកសាង និង ការស្តារជាតិយើង នៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩: ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពរួម និងគុណតម្លៃសកល» ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ សន្និបាតនេះ ត្រូវបានរៀបចំឡើងដើម្បី បង្កើតពិភពលោកនូវការបង្រួបបង្រួមដ៏រឹងមាំ តាមរយៈអន្តរទំនាក់ទំនង វឌ្ឍនភាពរួម និងតម្លៃជាសកល។

សូមបញ្ជាក់ផងដែរថា សន្និបាតនេះ មានការចូលរួមដោយឥស្សរជនប្រទេសជាច្រើន ដែលក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាបិតាសន្តិភាពមួយរូប ក៏ត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថាគន្លឹះ ដែលបានប្រារព្ធធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូងតាមរយៈប្រព័ន្ធវីដេអូផងដែរ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានចូលរួមក្នុងសន្និបាតខាងលើរួចមក លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានធ្វើទស្សនកិច្ចការិយាល័យកណ្តាលរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute-AVI) ដែលមានទីតាំងនៅអគារ JAYA Smart Hotel និងបានធ្វើការសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អ្នកជំនាញ និងបុគ្គលិក AVI ផងដែរ៕