សូមអញ្ជើញចូលរួមជិះកង់សប្បុរសធម៌ដើម្បីកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងការកៀរគរថវិកាសម្រាប់ជួយកិច្ចការមនុស្សធម៌


អាជ្ញាធរខេត្តសៀមរាបសូមគោរព និងជម្រាបជូនដំណឹងដល់បងប្អូន ទាំងអស់មេត្តាជ្រាបថា រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និងសាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងរៀបចំកម្មវិធីជិះកង់សប្បុរសធម៌ដើម្បីកាកបាទក្រហមក្នុងការកៀរគរថវិកាសម្រាប់សកម្មភាពកិច្ចការមនុស្សធម៌ ដោយកម្មវិធីជិះកង់មានរយៈពេល ៣ ថ្ងៃ គឺធ្វើឡើងនៅថ្ងៃទី ១៦ .១៨. ២១ សីហា ឆ្នាំ២០២០ ។

ជាមួយនឹងកម្មវិធីខាងលើនេះ ប្រសិនបើបងប្អូនមានបំណងចង់ចូលរួមកម្មវិធីជិះកង់អាចទិញសំបុត្រចូលរួមបាននៅទីតាំងមាត់ស្ទឹងសៀមរាបទល់មុខមន្ទីរគណបក្សខេត្ត(វេទិកាអុំទូក) ក្រុមហ៊ុន Cambodia Cycling ហាងលក់កង់ អាំង គឹមសាន ឬទំនាក់ទំនងលេខទូរស័ព្ទ ០៨៧ ៧៧១ ៧០០ ០៨៥/៧៦៩ ៤៤៥។

ព័ត៌មានលម្អិតសូមអានខិតប័ណ្ណដូចមានជូនភ្ជាប់នៅខាងក្រោម ៖