ទោះបីកម្ពុជាកំពុងស្ថិតក្នុងសម័យកាលកូវិត១៩ក៏ដោយក្តី ប៉ុន្តែកិច្ចអភិវឌ្ឍន៏ផ្សេងៗនៅតែបន្តរីកលូតលាស់


បច្ចុប្បន្នការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នានា នៅកម្ពុជាបាននឹងកំពុងបន្តលើគ្រប់ទីតាំងទាំងអស់ ហើយជាពិសេសការសាងសង់កំណាត់ផ្លូវជាតិលេខ ៥ គឺមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់។
ជាក់ស្ដែង កំណាត់ផ្លូវជាតិលេខ ៥ ចាប់ពីខេត្តបាត់ដំបងដល់ខេត្តបន្ទាយមានជ័យបាននិងកំពុងអនុវត្តការងារចាក់ក្រាលកៅស៊ូ រីឯកំណាត់ផ្លូវជាតិលេខ ៥ ចាប់ពីធ្លាម្អមរហូតដល់ខេត្តពោធិ៍សាត់ បាននិងកំពុងស្ថាបនាគ្រឹះផ្លូវ និងគ្រឹះស្ពាន ស្របទៅតាមផែនការដែលបានគ្រោងទុក ហើយគ្រោងនឹងចាប់ផ្ដើមការងារក្រាលកៅស៊ូនាដើមរដូវប្រាំងខាងមុខនេះ។ ដូចនេះវាជាមោទនភាពមួយរបស់ប្រទេសកម្ពុជាយើង ហើយក៏ឆ្លុះបញ្ចាំងអំពីគណនេយ្យភាពក្នុងការគ្រប់គ្រងដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិក្នុង សម័យកាល កូវីត១៩ ផងដែរ។
ដោយសារបច្ចុប្បន្នជារដូវវស្សាដែលមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ ដែលបណ្ដាលឲ្យផ្លូវមួយចំនួនរងការខូចខាត សូមប្រជាពលរដ្ឋទាំងអស់មេត្តា​យល់អធ្យាស្រ័យ ប្រុងប្រយ័ត្ន និងគោរពនូវច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីការពារអាយុជីវិតគេចផុតពីគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។