ក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះពិនិត្យនិងវាស់វែងផ្ទៀងផ្ទាត់បរិមាណការងារប្រឡាយជើងក្អែបដែលបានបពា្ចប់ ១០០ភាគរយ


នៅថៃ្ងអង្គារ ៧រោច ដល់ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១-១២-១៣ ខែសីហា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង រួមជាមួយទីប្រឹក្សាគម្រោងនិងសហគមន៍ បានចុះពិនិត្យនិងវាស់វែងផ្ទៀងផ្ទាត់បរិមាណការងារប្រឡាយជើងក្អែបដែលបានបពា្ចប់ ១០០ភាគរយ នៅឃុំស្វាយធំ ឃុំឈើទាល និងឃុំគ្រួស ស្រុកស្វាយជ្រំ សម្រាប់អនុគម្រោងចំនួន២៩ ដែលមានប្រវែង ២០.៨៨៨ម៉ែត្រ ហើយមានអ្នកចូលរួមពលកម្មចំនួន២៤៦៥នាក់ ក្នុងនោះស្រី ១១៣៥នាក់ ៕