ប្រជាការពារភូមិនៅក្រុងប៉ោយប៉ែតចំនួន១០០នាក់ ទទួលអំណោយពីក្រុមការងារចុះជួយក្រុងប៉ោយប៉ែត


ប្រជាការពារភូមិនៅក្រុងប៉ោយប៉ែតចំនួន១០០នាក់ រស់នៅក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលអំណោយពី ឯកឧត្តម ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម គឹង វណ្ណៈ ប្រធានក្រុមការងារគណបក្សចុះជួយក្រុងប៉ោយប៉ែត និងជាអភិបាលរងខេត្ត និងឯកឧត្តម សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ព្រមទាំងក្រុមការងារជាច្រើននាក់ទៀត។

អំណោយដែលប្រជាការពារទទួលបានរួមមាន៖ អាល់កុលចំនួន២កាដុងធំ ព្រមទាំងអំណោយចែកមានក្នុងម្នាក់ទទួលបានអង្ករ២០គីឡូក្រាម មី១កេះតូច ទឹកស៊ីអីវ ៣ដប ទឹកត្រីថៃ ៣ដប ក្រមា១ ម៉ាស ១០សន្លឹក និងថវិកា២ម៉ឺនរៀល នៅទី១៦ ខែសីហា ឆ្នាំ២០២០។

ឯកឧត្តម គឹង វណ្ណៈ បានប្រាប់ឲ្យដឹងថា ដោយប្រជាការពារភូមិសព្វថ្ងៃនេះ កំពុងជួបការលំបាកជីវភាពក្នុងកំលុង នៃការរីករាលដាលជំងឺកូវីដ១៩ ឯកឧត្តមនិងក្រុមការងារបាននាំអំណោយយកមកប្រគល់ជូនដើម្បិជួយកាត់បន្ថយបានខ្លះ។

វបានពាំនាំការនឹករលឹក និងសាកសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំជាច្រើនទៀតផងដែរ។

ក្នុងនោះប្រជាការពារទាំង១០០នាក់ បានថ្លែងអំណរគុណដល់ឯកឧត្តម គឹង វណ្ណៈ ឯកឧត្តម ឌូ ដាលីតូ និងឯកឧត្តម សាន ស៊ានហូ ដែលបានបរិច្ចាគធនធាន ថវិកាផ្ទាល់ខ្លួនសម្រាប់ធ្វើជាអំណោយយកមកចែកជូនដល់ពួកគាត់ ដែលកំពុងជួបការលំបាកជីវភាពក្នុងកំលុងការរីករាលដាលជំងឺកូវីដ១៩នេះ៕