សម្តេចវិបុលសេនាភក្តី សាយឈុំ និងលោកជំទាវ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីក្រុងពាលី មុននឹងសូត្រមន្តប្រោះព្រំអាស្រមមរតកចក្រី


សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីក្រុងពាលី មុននឹងសូត្រមន្តប្រោះព្រំអាស្រមមរតកចក្រី ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅភូមិគ្រឹះសម្តេចអគ្គមហាពញាចក្រី ដែលស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០។