អគ្គីសនីជូនដំណឹងពីការដាច់ភ្លើង បណ្តោះអាសន្នក្នុងសប្តាហ៍នេះ


Electric 28 01 16 2 copy

     អគ្គិសនី​កម្ពុជា​សូម​ជូន​ដំណឹង​ថា ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​ស្វាយ​រៀង​នឹង​រង​ការ​ដាច់​ចរន្ត​អគ្គីសនី​បណ្តោះ​អាសន្ន​ប្រមាណ​យ៉ាង​តិច ​៧​ម៉ោង ​ក្នុង​រយៈ​ពេល​ ៤​ថ្ងៃ ​ក្នុង​សប្តាហ៍​នេះ​ ។ យោង​តាម​អគ្គីសនី​កម្ពុជា ការ​ដាច់​ចរន្ត​អគ្គីសនី នឹង​មាន​រវាង​ពី​ថ្ងៃទី​២៨ ​ដល់ ​៣១ ខែ​​មករា ​ឆ្នាំ ​២០១៦ ​។

 សេចក្តី​រាយ​ការណ៍​បង្ហាញ​ថា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ ខែ​​មករា តំបន់​ដែល​រង​ការ​ដាច់​ភ្លើង​គឺៈ

     ទី១- ​ស្ថិត​នៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​…

     ទី​២- ស្ថិត​នៅ​ក្នុង​សង្កាត់​វឌ្ឍន:ភាព ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​…

     ទី​៣- ​ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​… ភូមិ​ដំណាក់​២​… ភូមិ​ដំណាក់​៣ ក្នុង​សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ​…ភូមិ​គោក​ចំបក់ … ភូមិ​ត្រពាំង​ថ្លឹង​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ​…

     ទី៤- ​ស្ថិត​នៅ​ភូមិ​ជ្រោយ​បាសាក់​…ភូមិ​អូរអណ្តូង​…ភូមិ​ព្រែក​តាពៅ ក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ដែល​នឹង​ត្រូវ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង​៨ព្រឹក ដល់​ម៉ោង​៤​ល្ងាច​ ។

នៅ​ថ្ងៃ​សុក្រ​ទី២៩ ខែ​​មករា​ តំបន់​ដែល​រង​ការ​ដាច់​ភ្លើង​គឺៈ

     ទី១​- ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ខណ្ឌ​ចំការ​មន​…

     ទី២- ​ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​… ភូមិ​ឫស្សី  ក្នុង​សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ​…

     ទី៣- ​ស្ថិត​នៅ​ភូមិ​ទួល​ពង្រ​… ភូមិ​ត្រពាំង​ថ្លឹង ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែនជ័យ​

     ទី​៤- ​​ស្ថិត​នៅ​ភូមិ​ជ្រោយ​បាសាក់ ភូមិ​អូរអណ្តូង ភូមិ​ព្រែក​តាពៅ ក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ នឹង​ត្រូវ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​ល្ងាច​ ។

នៅ​ថ្ងៃ​សៅរ៍​ទី​៣០​ ខែ​មករា តំបន់​ដែល​រង​ការ​ដាច់​ភ្លើង​គឺៈ

​     ទី​១- ​ស្ថិត​នៅ​ភូមិ​កោះ​នរា​… ភូមិ​ឫស្សី​ស្រស់ ក្នុង​សង្កាត់​និរោធ​ខណ្ឌ​ច្បារ​អំពៅ…

     ទី២​- ​ស្ថិត​នៅ​ភូមិ​ព្រៃល្ង​… ភូមិ​ស្រែ​ជំរៅ…​ ភូមិ​ព្រៃ​ស្ពឺ… ​ភូមិ​ដំណាក់​ត្រយឹង​… ភូមិ​ព្រៃ​កំបុត​… ភូមិ​ព្រៃ​សណ្តែក ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែនជ័យ​

     ទី​៣- ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ចាប់​ពី​ភូមិ​ផ្សារ​លិច ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​រាជ​ធានី​ភ្នំពេញ រហូត​ដល់​ឃុំ​ព្រែក​តាទែន ក្នុង​ស្រុក​ពញាឭ ខេត្ត​កណ្តាល​នឹង​ត្រូវ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​ល្ងាច​ ។

នៅ​ថ្ងៃ​អាទិត្យ​ទី៣១​ ខែ​មករា តំបន់​ដែល​រង​ការ​ដាច់​ភ្លើង​គឺៈ

​     ទី១-​ ​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​ស៊ីសុវត្ថិ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន​…

     ទី២​- ​ស្ថិត​នៅ​ភូមិ​ឃ្មួញ…​ ភូមិ​សំរោង​… ភូមិ​ត្រពាំង​រាំង ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ​​…

     ទី​៣- ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ចាប់​ពី​ភូមិ​ផ្សារ​លិច​ក្នុង​សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ រហូត​ដល់​ឃុំ​ព្រែក​តាទែន​ ក្នុង​ស្រុក​ពញាឭ ខេត្ត​កណ្តាល

     ទី​៤​- ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ចាប់​ពី​ភូមិ​ព្រែក​ធំ ក្នុង​សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារ​អំពៅ​រាជធានី​ភ្នំពេញ ​រហូត​ដល់​ក្រុង​ស្វាយ​រៀង ក្នុង​ខេត្ត​ស្វាយ​រៀង នឹង​ត្រូវ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​ល្ងាច​។

     អគ្គីសនី​កម្ពុជា បាន​បញ្ជាក់​ថា​ ការ​ដាច់​ភ្លើង​នេះ ដោយ​សារ​មាន​​ការ​ជួស​ជុល​… ការ​ផ្លាស់​ប្តូរ​ដំឡើង​បរិក្ខារ និង​រុះ​រើ​គន្លង​ខែ្ស​បណ្តាញ​ដើម្បី​បង្ក​លក្ខណ:​ដល់​ការ​ដ្ឋាន​ពង្រីក​ផ្លូវ​ ។

     ទាក់​ទង​នឹង​ការ​ផ្អាក​អគ្គីសនី​នេះ​ផង​ដែរ នៅ​ក្នុង​ខេត្ត​កំពង់​ចាម ​ដែល​មាន​តំបន់​ខ្លះ​ទទួល​ភ្លើង​ពី​អគ្គីសនី ​វៀតណាម​នោះ​វិញ មាន​ការ​ជូន​ដំណឹង​ថា​ក៏​មាន​ការ​ផ្អាក​ចរន្ត​អគ្គីសនី​រយៈ​ពេល​ ១២​ម៉ោង ​ផង​ដែរ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ជិត​មក​ដល់​នេះ​ ។ សេចក្តី​ជូន​ដំណឹង​អគ្គីសនី​កំពង់​ចាម​បាន​ឱ្យ​​ដឹង​ថា អតិថិជន​នានា​ដែល​កំពុង​ប្រើ​ប្រាស់​អគ្គីសនី​សាខា​មេ​មត់ គឺ​រួម​មាន​នៅ​ក្នុង​ឃុំ​ដារ​… ឃុំ​មេ​មត់​… ឃុំ​ទ្រៀក និង​ឃុំ​ត្រមូង គឺ​នៅ​ថ្ងៃ​ទី​៣០ ​និង ​៣១ ខែ​​មករា​ខាង​មុខ​នេះ ការ​ដាច់​ភ្លើង​នឹង​មាន​ចាប់​តាំង​ពី​ម៉ោង​៤ ​ទាប​ភ្លឺ​ដល់​ម៉ោង​៦​ ល្ងាច​ក្នុង​រយៈ​ពេល​ ២​ថ្ងៃ​ជាប់​គ្នា​នេះ​ ។