ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូដឹកនាំកិច្ចប្រជុំគណៈកម្មាធិការនយោបាយ សម្រាប់ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីជំនាញនៃគណៈកម្មការនយោបាយនិងតំណាងក្រសួងការបរទេស បានប្រជុំពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការនយោបាយ សម្រាប់មហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។
ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការនយោបាយ សម្រាប់ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១
