ឯកឧត្តមបណ្ឌិត ហេង សុផាឌី ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការអាស៊ានផ្នែកវប្បធម៌តាមប្រព័ន្ធZoom


ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងនាមជាប្រធានអនុគណៈកម្មការអាស៊ានផ្នែកវប្បធម៌ ហៅកាត់ថា SCC-CAM បានដឹកនាំ កិច្ចប្រជុំពីចម្ងាយតាមរយ: កម្មវិធី Zoom ជាមួយសមាជិកបណ្តាប្រទេសអាស៊ានទាំង១០ និងតំណាងលេខាធិការដ្ឋានអាស៊ាន ចំនួន២រូប ដើម្បីពិនិត្យនិងវាយតម្លៃលើគម្រោងស្នើសុំថវិកាអនុវត្តគម្រោងនៅតាមប្រទេសនីមួយៗសម្រាប់ឆ្នាំ២០២១ខាងមុខនេះ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក កែវ កាន់វីរ: ប្រធាននាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន ព្រមទាំងមន្រ្តីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាច្រើនរូបផងដែរ។
សូមបញ្ជាក់ជូនថាកិច្ចប្រជុំដែលបានធ្វើឡើងក្នុងឆ្នាំនេះ លេខា ធិការដ្ឋានអាស៊ានទទួលបានសំណើនៃគម្រោងចំនួន២០ ពីបណ្តាប្រទេសអាស៊ាន ក្នុងនោះ កម្ពុជាបានសរសេរគម្រោងចំនួន៣។
បន្ទាប់ពីបានពិភាក្សាគ្នាអស់រយៈពេលពេញមួយថ្ងៃរួចមក កិច្ចប្រជុំបានសម្រេច÷
-លើកគម្រោងដែលមានឈ្មោះថា ASEAN in One Cultural Garden ទៅឆ្នាំ២០២២
-ចំពោះគម្រោងដែលមានឈ្មោះថា Prevention Illicit Trafficking of Cultural Heritage លេខាធិការ អាស៊ានបានស្នើឱ្យដាក់សំណើទៅខាងអង្គការ UNESCO វិញ។ ដោយឡែកគម្រោងដែលមានឈ្មោះថា Intertwine Thread- Arts and Culture for Sustainable Development ត្រូវបានកិច្ចប្រជុំអនុម័ត។