លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងបរិវេណផ្សារទំនើប​ អ៉ីអនម៉ល


នៅរសៀលថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០
រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងបរិវេណផ្សារទំនើបអ៊ីអនម៉ល ដែលស្ថិតនៅតាមបណ្ដោយមហាវិថីសម្តេចសុធារស ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដោយបានពិនិត្យឃើញថា ផ្សារទំនើបអ៊ីអនម៉ល បានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយមានម៉ាស៊ីនត្រួតពិនិត្យកម្ដៅ, ទឹកអាល់កុលសម្រាប់លាងដៃកម្ចាត់មេរោគជូនភ្ញៀវមុនពេលក្នុងបរិវេណផ្សារ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីលរាលត្បាតនៃជំងឺកូវីដ១៩។