លោក ភុំ រ៉ា និងសហការី អញ្ជើញចុះនាំយកថវិការបស់ឯកឧត្តម វេង សាខុន ដើម្បីសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រគ្មានទីជម្រកស្ថិតក្នុងឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ


នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ក្រោយពីទទួលបានព័ត៌មានពីសំណាក់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ និង ស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចាត់តាំងលោក ភុំ រ៉ា និងសហការី ចុះនាំយកថវិការបស់ឯកឧត្តមទៅសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រគ្មានទីជម្រកឈ្មោះ ឡុញ និន អាយុ ៦០ឆ្នាំ ជាស្ត្រីមេម៉ាយ ទីទាល់ក្រ មានជម្ងឺ រស់នៅភូមិសង្គម ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយក្តីអាណិតអាសូរ ។