នាថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារ ធ្វើការជួបសម្ភាសន៏ផ្ទាល់ជាមួយនឹងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ដើម្បីរៀបចំគុណកថាលម្អិតសម្រាប់ពិធីប្រកាសគោរមងារកិត្តិយស ដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យត្រាស់បង្គាប់គោរមងារកិត្តិយស នៃរាជបណ្ឌិតសភាកម្ពុជា ជា “កិត្តិនីតិកោសលបណ្ឌិត” នៅបន្ទប់ប្រជុំឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតអនុប្រធានទី១ ព្រឹទ្ធសភា។