ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បាននាំយកម៉ាស៊ីនបូមទឹក ចំនួន ០២គ្រឿង ដេីម្បីជួយបូមទឹកអន្តរាគមន៍សង្គ្រោះស្រូវ


នៅថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បាននាំយកម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះ ចំនួន ០២គ្រឿង ដេីម្បីជួយបូមទឹកអន្តរាគមន៍សង្គ្រោះស្រូវលើផ្ទៃដីប្រមាណជា ៧០ហិកតា ស្ថិតនៅក្នុងឃុំព្រះនិពាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕