ពិធីសម្ពោធរូបសំណាក់ ( ស្រ្តីកំពុងអង្គុយឱបកូន ) ក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក


នាព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរូបសំណាក់ (ស្រ្តីកំពុងអង្គុយឱបកូន ) ស្ថិតនៅក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីរាជការរដ្ឋបាលរាជធានីភ្នំពេញនិងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។