លោកស្រី Lynn Dudley ទីប្រឹក្សាបច្ចេកទេសសម្រាប់ការអនុវត្តនៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបំពាក់គ្រឿងឥស្សរិយយសការងារ ដោយឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្ដីការក្រសួងនាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។
លោកស្រី Lynn Dudley បានបំពេញការងារជាទីប្រឹក្សាបច្ចេកទេសសម្រាប់ការអនុវត្តគម្រោងនៃក្រសួងកាលពីឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្ន ដោយបានចូលរួមចំណែកយ៉ាងធំធេងក្នុងលើកកម្ពស់ការអប់រំនៅព្រះរាជាណាចក្រកម្ពុជាស្ទើរគ្រប់កម្រិតតាំងពីការអប់រំកុមារតូចរហូតដល់ឧត្តមសិក្សា។