ឯកឧត្តម នេត្រ ភក្ត្រា និងអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋកាន់កាប់និងអាស្រ័យផលជាក់ស្តែង


នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋកាន់កាប់និងអាស្រ័យផលជាក់ស្តែង ដើម្បីអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល លើការស្នើសុំកាត់ឆ្វៀលដីក្នុងតំបន់ការពារធនធានធម្មជាតិក្នុងស្រុកចំនួន៣ រួមមានស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅវេទិកាក្នុងសាលាខេត្ត ដោយបានការអញ្ជើញចូលរួម ពីលោក លោកស្រីអភិបាលរងខេត្តប្រធាន អនុប្រធានមន្ទីរមានការពាក់ព័ន្ធ ប្រតិភូក្រសួងបរិស្ថាន ក្រុមអភិរក្ស អាជ្ញាធរស្រុក ក្រុង និងមេឃុំ ចៅសង្កាត់មានការពាក់ព័ន្ធជាច្រើននាក់ទៀត។