នៅព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំ ថ្នាក់ដឹកនាំគ្រប់ផ្នែក និង មន្ត្រីរាជការ ក្រោមឱវាទយ៉ាងច្រើនកុះករ ចូលរួមក្នុងពិធីរាប់បាត្រ និង វេរភត្តាហារប្រគេនព្រះសង្ឃ ក្នុងពិធីកាន់បិណ្ឌ វេនទី៦ នៅវត្តសារាវ័ន្តតេជោ ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំ ថ្នាក់ដឹកនាំគ្រប់ផ្នែក និងមន្ត្រីរាជការ ក្រោមឱវាទ ចូលរួមក្នុងពិធីរាប់បាត្រ និង វេរភត្តាហារប្រគេនព្រះសង្ឃ ក្នុងពិធីកាន់បិណ្ឌ វេនទី៦ នៅវត្តសារាវ័ន្តតេជោ ក្នុងរាជធានីភ្នំពេញ
