ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បាននឹងកំពុងដឹកនាំប្រជាកសិករជីកប្រឡាយជើងក្អែប


នៅថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បាននឹងកំពុងដឹកនាំប្រជាកសិករជីកប្រឡាយជើងក្អែប នៅប្រព័ន្ធធារាសាស្រ្តសីម៉ាចំនួន ០២ខ្សែ ស្ថិតនៅភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ដែលមានប្រវែងសរុបចំនួន ១៣៧៣ម៉ែត្រ មានប្រជាពលរដ្ឋចំនួន ៩៣នាក់ ក្នុងនោះមានស្រ្តី៣៧នាក់ សម្រេច បានការងារ ១០០%។ ពលកម្មដែលបាន មកចូលរួមមានពលករបំណាកស្រុក និងប្រជាពលរដ្ឋពុំមានការងារធ្វើក្នុងកំឡុងពេលមានជម្ងឺកូវីត១៩ ៕