ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ឌី វិជ្ជា បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលព្រម ទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនដល់បងប្អូនដែលប្រកបមុខរបររើសអេតចាយចំនួន៣៩៤ គ្រួសារ ក្នុងទីលានចាក់សំរាមក្នុងខណ្ឌដង្កោ រាជធានី ភ្នំពេញ។
ក្នុងឱកាសនោះឯកឧត្តម ឌី វិជ្ជា បានក្រើនរម្លឹកឱ្យបងប្អូនបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រចាំថ្ងៃដើម្បីការពារជំងឺឆ្លងកូវីដ-១៩ ពិសេសក្នុងរដូវបុណ្យភ្ជុំនេះ ។
សូមរក្សាគម្លាតសង្គម និងពាក់ម៉ាស់នៅកន្លែងមានមនុស្សច្រើន។ ឯកឧត្តម បានបន្តផ្តាំផ្ញើឱ្យប្រជាពលរដ្ឋជំរុញកូនតូចៗឱ្យបានចូលរៀនគ្រប់ៗគ្នា ដើម្បីទទួលបានចំណេះដឹង និងបានរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើង ហើយលើសពី នេះអំណោយដែលទទួលបានក្នុងមួយគ្រួសារៗរួមមាន៖
១-អង្ករ៥០គីឡូក្រាម
២-មី២កេសតូច
៣-ទឹកត្រី១យួរ
៤-ទឹកសុីអុីវ១យួរ
៥-ត្រីខកំប៉ុង១យួរ
៦-ទឹកដោះគោខាប់២កំប៉ុង
៧-នំផ្អែម១ធុង
៨-ថ្នាំពេទ្យ២ប្រអប់
៩-សាប៊ូ៦ដុំ
១០-ថវិកាចំនួន ១០០,០០០រៀល
ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនោះមានអារម្មណ៍រំភើប ត្រេកអរយ៉ាងក្រៃលែង និងបានជូនពរសម្តេចទាំងទ្វេព្រម ទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អគ្រប់ពេលវេលា ។