ក្នុងឱកាសបិណ្ឌទី១២នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តឥន្ធសុវណ្ណ (ហៅវត្តអង្គស្តុក) ស្ថិតក្នុងសង្កាត់ឱឡោ ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងបងប្អូនពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
សម្តេចវិបុលសេនាភក្តី បានឧទ្ទិសកុសលផលបុណ្យដែលកើតពីសទ្ធាជ្រះថ្លាទាំងនេះ ជូនចំពោះញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជនដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខ សូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
=============================
On the 12th day of Kan Ben Festival, Samdech Pheakdei Say Chhum, President of the Cambodian Senate, brought offerings of Foods and Money to the Monks who stay in Wat In Sovann located at Khan Kambol, Phnom Penh.
Samdech also took this oppotunity to pray for the souls of the dead relatives and ancestors.
This occasion was also attended by H.E Tep Ngorn, Second Vice President of the Cambodian Senate, members and officials at all levels, the local residents and authorities.