ឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត៖ តួនាទីរបស់កងទ័ព គឺការពារជាតិ ថែរក្សាសន្តិភាព និងលះបង់គ្រប់យ៉ាង ដើម្បីប្រជាពលរដ្ឋ


សន្និបាត​បញ្ញា​វន្ត​ពិភព​លោក​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ស្ថាប័ន​អប់រំ ​IDP​ នៅ​សណ្ឋាគារ​ Intercontinental​ រយៈ​ពេល​មួយ​ថ្ងៃកន្លះ​ ដោយ​ផ្តោត​លើ​ប្រធាន​បទ​ចំនួន​១២​ ដែល​ធ្វើ​បឋកថា​ ដោយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​ កម្ពុជា​ និង​បទ​បង្ហាញ​ពី​សំណាក់​វាគ្មិន​សំខាន់​ៗ​ ព្រម​ទាំង​មាន​ការ​ចូល​រួមពី​ តំណាង​អង្គការ​សមាគម​ជាតិ​ អន្តរជាតិ​ ក្រុមហ៊ុន​ និង​ បញ្ញាវន្ត​ជាតិ ​អន្តរ​ជាតិ​ប្រមាណ​៥០០​នាក់។​

ឯកឧត្តម ​បណ្ឌិត​ហ៊ុន​ ម៉ាណែត​បាន​អញ្ជើញ​ជា​វាគ្មិន​កិត្តិយស​ នៅ​ក្នុង​សន្និបាត​បញ្ញា​វន្ត​ពិភព​លោក​ ដោយ​បាន​ធ្វើ​បឋកថា​ស្តីពី​ «ការ​ចូល​រួម​របស់​កងទ័ព​ នៅ​ក្នុង​ការ​ការ​ពារ​ជាតិ​ និង​អភិវឌ្ឍ​សង្គម​» ដែល​លោក​បាន​លើក​ឡើង​ថា​ ការ​កសាង​ជាតិ​ គឺ​សំដៅ​លើ​ដំណើរ​ការកសាង​ ហេដ្ឋារចនា​សម្ព័ន្ធ​ និង​ការ​កសាង​អត្ត​សញ្ញាណ​ជាតិ​ ដោយ​អំណាច​រដ្ឋ​ ហើយ​ជា​ការប្រមូល​កម្លាំង​ជា​ធ្លុង​មួយ​ ដើម្បី​ថែរក្សា​ស្ថេរភាព​សង្គម​ ជម្រុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ និង​អភិវឌ្ឍ​ប្រទេស​ឱ្យ​ មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស។​

ឯក​ឧត្តម​ បណ្ឌិត​ហ៊ុន​ ម៉ា​ណែត​ បាន​បញ្ជាក់​ថា​ តួ​នាទី​របស់​កង​ទ័ព​ គឺ​ការពារ​ជាតិ​ ថែរក្សា​សន្តិភាព​ ចូល​រួម​អភិវឌ្ឍ​ជាតិ​ និង​លះបង់​អ្វីៗ​គ្រប់​យ៉ាង​ ដើម្បី​សេចក្តី​សុខ​របស់​ប្រជា​ពល​រដ្ឋ​ព្រោះ​ថា ​សង្គ្រាម​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​ ការ​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ភាព​រង​ទុក្ខ​វេទនា​ របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ និង​ភាព​អសន្តិសុខ​ ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ បាន​ធ្វើ​ឱ្យ​មនុស្ស​ស្គាល់​ ពី​តម្លៃ​សន្តិភាព​នៅ​កម្ពុជា។​​

បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ម៉ៅ​ ស្រេង​ នាយក​ប្រចាំ​ប្រទេស​ជា​សមាជិក​នៃ​ស្ថាប័ន​អប់រំ​ IDP​ បាន​ឱ្យ​ដឹង​ថា​ គោល​បំណង​នៃ​ការ​រៀប​ចំ​សន្និបាត​ បញ្ញាវន្ត​ពិភព​លោក​លើក​ទី២​នេះឡើង​ ក្នុង​គោល​បំណង​ប្រមូល​ផ្តុំ​វាគ្មិន​សំខាន់ៗ​ បញ្ញា​វន្ត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ នៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ និង​បទ​ពិសោធន៍​ នៅ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ៕

12640280_224334864565690_8582475270211736824_o

12657934_224334881232355_3794551820618408535_o

12622316_224334814565695_2094122930271492701_o

12646770_224334857899024_2444149429915732418_o

12621956_224334811232362_605751885514440992_o