(ខេត្តសៀមរាប) ទឹកប្រាក់ជាបច្ច័យចំនួន ២៤ លានរៀលរបស់ឯកឧត្តមកិត្តិ
សេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រី្តរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងលោកជំទាវ រួមនិងបច្ច័យពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រោមឱវាទ ព្រមទាំងឧបាសកឧបាសិកាចំណុះជេីងវត្តសរុបចំនួន៦៣.៥៣២.០០០រៀល បានមកពីការរៀបចំពិធីកាន់បិណ្ឌវេនទី១១ របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ត្រូវបានវេរប្រគេនចំពោះចៅព្រះអធិការវត្ត ដេីម្បីទុកជា ប្រយោជន៍កសាងសមិទ្ធផលនានាក្នុងទីអារាមវត្តស្វាយ ខេត្តសៀមរាប ។
សូមបញ្ជាក់ថា៖ជារៀងរាល់ឆ្នាំ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី តែងប្រារព្វពីធីវេនកាន់បិណ្ឌតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដេីម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន ញាតិការទាំងប្រាំពីរសន្តាន ព្រមទាំងវីរ:ជនស្នេហាជាតិ និងប្រជាពលរដ្ឋស្លូតត្រង់ដែលត្រូវសម្លាប់យ៉ាងវេទនានិងរង្គាលក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ ។ ជាមួយគ្នានេះ ព្រះសង្ឃដែលជាស្រែបុណ្យរបស់ប្រជាពលរដ្ឋ ក៏បានឧទ្ទិសមគ្គផលនេះ ជូនដល់ម្ចាស់ដេីមបុណ្យ និងពុទ្ធបរិស័ទចំណុះជេីងវត្ត សូមទទួលបានូវពុទ្ធពរទាំងបួនប្រការគឺ៖អាយុ វណ្ណៈ សុខ: ពល: និងបដិភាន:កុំបីឃ្លៀងឃ្លាតឡេីយ ។ ជាពិសេស សូមឲ្យការបំពេញកិច្ចការជូនជាតិនិងប្រជាពលរដ្ឋទទួលបានសេចក្តីម្រេច និងវឌ្ឍនភាពគ្រប់ប្រការ ។