ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះបើកទ្វារទឹកអាងទឹកស្ទឹងស្រែងទី២


នៅថ្ងៃអាទិត្យ ៣កេីត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះបើកទ្វារទឹកអាងទឹកស្ទឹងស្រែងទី២ ចំនួន ០៣ទ្វារ កម្ពស់ ០៣ម៉ែត្រ ដេីម្បីជួយរំដោះបរិមាណធារទឹកឲ្យហូរធ្លាក់ទៅផ្នែកខាងក្រោមឲ្យបានលឿន នៅវេលានេះទឹកហូរកាត់លើសំណង់បង្ហៀរកម្ពស់ ០,៧០ម៉ែត្រ ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ៕