ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម ឆាយ វណ្ណា ជាប្រធានក្រុមការងារផ្នែកវប្បធម៌ និងសាសនានៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ចូលជួបសម្ដែងការគួរសម និងផ្ដល់ការណែនាំលើការងារផ្នែកវប្បធម៌ និងសាសនា


ថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម ឆាយ វណ្ណា ជាប្រធានក្រុមការងារផ្នែកវប្បធម៌ និងសាសនានៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងសុំផ្ដល់ការណែនាំលើការងារផ្នែកវប្បធម៌ និងសាសនា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាប្រធានគណៈទាំង៦ នៃគណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនាផងដែរ។
ជំនួបសម្តែងការគួរសមធ្វើឡើង ក្នុងគោលបំណងដើម្បីសុំអនុសាសន៍ណែនាំពាក់ព័ន្ធនឹងការងារក្នុងផ្នែកវប្បធម៌ និងសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។