នៅសាលសន្និសីទនៃសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មការគ្រឿងញៀនខេត្ត កំពង់ចាម បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើក ទិសដៅការងារឆមាសទី២ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងមានការ អញ្ជើញចូលរួមពីឯកឧត្តមព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត ប្រធានតុលាការខេត្ត លោកអភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿង ញៀនខេត្ត លោកឧត្តមសេនីយស្នងការ មេបញ្ជាការកងរាជអាវុធហេត្ថខេត្ត លោក លោកស្រី សមាជិគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់។
លោក កៅ សុខអាន អភិបាលរងខេត្តនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម បានអានរបាយការណ៍បញ្ជាក់ពីលទ្ធផលនៃ ការបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងរយៈពេលមួយឆមាសទី១ ឆ្នាំ២០២០នេះ ដោយសមត្ថ កិច្ចរបស់យើងបានបង្ក្រាបបទល្មើស ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅទូទាំង ខេត្តកំពង់ចាមចំនួន១៩៩ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៧០៣នាក់ ស្រី៣០នាក់ និង វត្ថុតាងចាប់រួមមាន៖ គ្រឿងញៀនម្សៅក្រាមពណ៌សថ្លា ជាប្រភេទមេតំហ្វេតាមីន មានទម្ងន់ ១.៤១៦,៨៦ក្រាម ទាំងសំបកជញ្ជីងអេឡិចត្រូនិក១០គ្រឿង រួមទាំងសម្ភារពាក់ព័ន្ធ នៃការបង្ក្រាបមួយចំនួនទៀត។
ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមអភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចការនឿយហត់របស់កងកម្លាំង និងមន្ត្រីមានសមត្ថកិច្ច របស់យើងចាប់ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋានទៅលើការប្រើប្រាស់នូវវិធានការសរុប និង មធ្យោបាយសរុបដើម្បីរួមគ្នាទប់ស្កាត់ និងប្រឆាំងនូវបទល្មើសឧក្រិដ្ឋ នោះគឺការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនពីសំណាក់ឧក្រិដ្ឋជននៅក្នុងទឹកដីខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ដើម្បីឈានទៅបង្ក្រាបនៅលើ សមរភូមិ នៃការជួញដូរគ្រឿងញៀនឱ្យសម្រេចបានជោគជ័យ គឺយើងត្រូវអនុវត្តន៍នូវគោលការណ៍ រួមមាន៖ ចំពោះថ្នាក់ខេត្តគណៈកម្មាធិការខេត្ត ដែលមានមន្ទីរជំនាញនីមួយៗជាសមាជិកត្រូវ យកចិត្តទុកដាក់ការឃោសនាអប់រំប្រជាពលរដ្ឋឱ្យបានយល់ដឹងពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនតាមរយៈការចុះមូលដ្ឋាន។ ចំពោះថ្នាក់ ក្រុង ស្រុក ត្រូវបន្តការតាមដាន និង ក្ដោបក្តាប់នូវមុខសញ្ញា ប្រើប្រាស់នឹងមុខសញ្ញាជួញដូរឱ្យបានជាប់នៅនឹងដៃ ដើម្បីជាមូលដ្ឋាន ក្នុងការបង្ក្រាបបានទាន់ពេលវេលា។ រីឯនៅថ្នាក់ ឃុំ សង្កាត់ត្រូវ ចេះតាមដានសកម្មភាពឧក្រិដ្ឋជនជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន ជាប់ជាប្រចាំ និងចាត់វិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា និងធ្វើការអប់រំផ្សព្វផ្សាយ នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព គោលនយោបាយ គ្មានការដាំដុះ ការផលិត ចែកចាយ និង ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវបន្តផ្សព្វផ្សាយទិសស្លោក៣កុំ ១រាយការណ៍ របស់សម្តេចក្រឡាហោម ស ខេង គឺ៖ ១.កុំពាក់ព័ន្ធ, ២.កុំអន្តរាគមន៍, ៣.កុំលើកលែង និងត្រូវរាយការណ៍គ្រប់ករណីបទ ល្មើសគ្រឿងញៀន។
ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀន ខេត្តកំពង់ចាមបាន រួមគ្នាទប់ស្កាត់និងប្រឆាំងនូវបទល្មើសឧក្រិដ្ឋ នៃការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន ពីសំណាក់ឧក្រិដ្ឋជននៅក្នុងទឹកដីនៅខេត្តកំពង់ចាមបានលទ្ធផលល្អ និងបន្តអនុវត្តវិធានការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានលទ្ធផលល្អប្រសើរ និងរួមគ្នាទប់ស្កាត់ ការចែកចាយ ការធ្វើចរាចរគ្រឿងញៀនខុសច្បាប់នៅក្នុងមូលដ្ឋាន ដោយអនុវត្តនូវយុទ្ធសាស្ត្រចំនួន៣រួមមាន៖ ទី១. វិធានការអនុវត្តច្បាប់ ទប់ស្កាត់ ការធ្វើចរាចរណ៍ ការជួញដូរគ្រឿង ញៀនគ្រប់ប្រភេទ, ទី២. ផ្សព្វផ្សាយ អប់រំផលប៉ះពាល់ដោយសារគ្រឿង ញៀនឱ្យបានទូលំទូលាយនៅតាមមូលដ្ឋាន មន្ទីរ អង្គភាព ស្ថាប័ននានា និងទី៣ .ការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន៕