លោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី និងលោកជំទាវ បាន ស្រីមុំ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជនពិការ


រសៀលថ្ងៃទី១៧ខែមីនាឆ្នាំ២០១៧ លោក​ជំទាវ​ យឹម ឆៃលីន ហ៊ុន ម៉ានី​ តំណាងដ៏ខ្ពង់​ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងវត្តមាន​អមដំណើរ លោកជំទាវ​ បាន ស្រីមុំ អ្នក​តំណាងរាស្ត្រ​គណបក្សប្រជាជន​កម្ពុជា​មណ្ឌលប៉ៃលិន បានជួបសំណេះសំណាល សួរសុខទុក្ខ​ជនពិការ និងជូន​អំណោយ​មនុស្សធ៌ម​ ព្រមទាំងនាំយករទេះជន​ពិការ​ប្រើដោយអគ្គីសនីដែលជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនកុមារពិការម្នាក់​ដែលកំពុងសិក្សាហើយពិបាកក្នុងការធ្វើ​ដំណើរមកសាលា(ពេលមកសាលាបានមិត្ត​ភក្តិបីមក) ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ​ បាន ស្រីមុំ បានសំដែងមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាននូវស្នាមញញឹមនិងក្តីសង្ឃឹម ចំពោះ​ពុកម៉ែបងប្អូនជនពិការនិងបងប្អូន​សហភាព​សហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន នូវបេស​កកម្មលោកជំទាវលើទឹកដីត្បូងពេជ្រនេះ ។