ឯកឧត្តម នាក់ ដាង បានចុះធ្វើការត្រួតពិនិត្យ ការចាក់ដីរំលោភយកនៅក្នុងអាងទឹក ទំនប់រូង


នៅព្រឹកថ្ងៃពុធ ០៦កេីត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម នាក់ ដាង អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញខេត្តកែប សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមកែប អភិបាលរងស្រុកដំណាក់ចង្អេឺរ និងកងកម្លាំងការពារបទល្មេីស ដឹងនាំដោយលោក ម៉ម ទូច ស្នងការរងនគរបាលខេត្តកែប បានចុះធ្វើការត្រួតពិនិត្យ ការចាក់ដីរំលោភយកនៅក្នុងអាងទឹក ទំនប់រូង ស្ថិតនៅ ភូមិទូលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្នុងឱកាសនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្តចុះមេីលស្ថានភាពទឹក នៅទំនប់អូរថ្ម ទំនប់ភ្នំវល្លិ៍ និងទំនប់រនេស ផងដែរ ៕