ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់ប្រឡាយទឹក ចំនួន ០៣ ខ្សែ ក្នុងឃុំមរកត


នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៧ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់ប្រឡាយទឹក ចំនួន ០៣ ខ្សែ ស្ថិតក្នុងឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
សូមបញ្ជាក់ជូនថា ប្រឡាយទឹកទាំង ០៣ ខ្សែខាងលើនេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយមានទំហំការងារ ៖
១. ជីកប្រឡាយ ចំនួន ០៣ ខ្សែ សរុបប្រវែង ៤.២០០ ម៉ែត្រ ។
២. សាងសង់សំណង់សិល្បាការតូចធំ សរុប ចំនួន ០៣ កន្លែង ។
ក្រោយពេលសាងសង់រួច ប្រឡាយទឹកទាំង ០៣ ខ្សែ នេះ នឹងដើរតួនាទីទាញទឹកពីអាងទឹកបសាម ទៅបម្រើឱ្យការងារបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សា ចំនួន ៩៣០ ហិកតា និងស្រូវប្រាំង ១២០ ហិកតា ព្រមទាំងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនវរកងទ័ព និងក្រុមគ្រួសារនៅតំបន់នោះ ៕