ឯកឧត្តម វ៉ី សំណាង អញ្ជើញចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសពទារកដែលទទួលមរណភាពដោយសារលង់ទឹក


កំពង់ស្ពឺ ៖ ព្រឹកថ្ងៃច័ន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោសស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹងនាំដោយឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត រួមទាំងអនុសាខាស្រុកគងពិសី និងសហការី បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនៃសពទារក ផេង ជាតិ ភេទប្រុស អាយុ ៧ខែ បានទទួលមរណភាពដោយលង់ទឹក ស្ថិតនៅភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់នូវមនុស្សជាទីស្រលាញ់ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សម្ភារៈដែលសាខាបានផ្ដល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ២០កំប៉ុង ទឹកត្រីទឹកស៉ីវ ២យួរ ប្រេងឆារ ២ដប ទឹកដោះគោ ២កំប៉ុង នំធុង ២ធុង និងថវិកាចំនួន៤០០,០០០រៀលផង។
On the Moring of 28 September 2020, H.E. The Cambodian Red Cross of Kampong Speu Province led by H.E Governor Vey Samnang to distribute the reliefs to the family of 7-month-old baby Pheng Cheat. who died of drowning in Sre Moan village, Srong commune. Kong Pisey district Kampong Speu province.