លោកជំទាវ​ ម៉ាណ​ ណាវី​ តំណាង​រាស្ត្រ​មណ្ឌលរាជធានីភ្នំពេញ​ បានអញ្ជើញជា​អធិបតី​ភាពក្នុង​ពិធី​សំណេះសំណាល​សាកសួរសុខទុក្ខ​យោធិន​នារី​ នៅកងពល​តូច​ដឹក​ជញ្ជូន​លេខ៩៩


នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ​ ម៉ាណ​ ណាវី​ តំណាង​រាស្ត្រ​មណ្ឌលរាជធានីភ្នំពេញ​ បានអញ្ជើញជា​អធិបតី​ភាពក្នុង​ពិធី​សំណេះសំណាល​សាកសួរសុខទុក្ខ​យោធិន​នារី​ នៅកងពល​តូច​ដឹក​ជញ្ជូន​លេខ៩៩​ ស្ថិតក្នុងភូមិកាកាប២ សង្កាត់ត្រពាំងល្វា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
កម្មវិធី​នេះមានការអញ្ជេីញចូលរួមពីលោកជំទាវ ឧត្ដម​សេនីយ៍​ឯក​ អ៊ុន​ ដារ៉ា​ អគ្គនាយករង ប្រធានយេនឌ័រ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ លោកជំទាវ​ អ៊ាន​ អេឡែង​​ និង​លោក​ជំទាវ​ រដ្ឋលេខាធិការ​ ​អនុរដ្ឋលេខាធិការ​ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងជាង២៥០០នាក់​​ ​​ ។
ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានសម្តែងការអរគុណ​ ចំពោះនយោបាយ ឈ្នះ ឈ្នះ ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព ដែលធ្វើអោយប្រទេសជាតិមានការរីកចម្រើន និងអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះ ។
On the Morning of 29 September 2020, Her H.E. Marn Navy, Member of the National Assembly, Representing Phnom Penh, held get together with female military at Transport Brigade 99 Compound, located at Sangkat Trapaeng Lvea, Khan Por Senchey, Phnom Penh, with the presence of 2500 military officials.