ក្រុមការងារមូលនិធិសម្តេចក្រឡាហោម ស ខេង ចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ថវិកាចូលរួមបុណ្យសពគ្រួសារប្រជាពលរដ្ឋ នៅសង្កាត់ប៉ៃលិន


នៅរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ក្រុមការងារមូលនិធិសម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម ឯកឧត្តម គុយ ណារ៉េត សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន បានចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមូលនិធិចូលរួមបុណ្យសពគ្រួសារសព ១គ្រួសារ នៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នូវគ្រឿងឧបភោគ បរិភោគ និងថវិកា ២សែនរៀលគត់។

ក្នុងឱកាសនោះ ក្រុមការងារបាននាំសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់សម្តេចក្រឡាហោម ស ខេង ជូនក្រុមគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់នាពេលនេះ ដោយសម្តេចក្រឡាហោម និងក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងអស់ តែងតែនៅរួមសុខរួមទុក្ខគ្រប់កាលៈទេសៈ ជាមួយប្រជាពលរដ្ឋគ្រប់ៗរូប នៅទូទាំងប្រទេស។

សូមបញ្ជាក់ថា មូលនិធិសម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន បានរៀបចំឡើងសម្រាប់ជួយសម្រាលការលំបាក និងលើកកម្ពស់សុខមាលភាពម្តាយ-ទារក និងចូលរួមរំលែកទុក្ខជាមួយគ្រួសារប្រជាពលរដ្ឋ ដែលរស់នៅអចិន្ត្រៃយ៍ក្នុងខេត្តប៉ៃលិន ដោយមិនរើសអើង និងមិនប្រកាន់និន្នាការនយោបាយសាសនាឡើយ។