នៅថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ធ្វើការថែទាំ ស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៤កន្លែងរួមមាន ស្ថានីយក្រាំងពន្លៃ ស្ថានីយស្ពានកន្ទួត ស្ថានីយស្ពានតាសាល និងស្ថានីយស្ពានឃ្លៀច ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ ក្រុមកាងារក៏បានធ្វើការសិក្សាវាស់ធារទឹកចំពោះទីតាំងស្ថានីយទាំង០៤ នេះផងដែរ។ ក្រុមការងារបាន ៖
-ធ្វើ Calibrations ទិន្នន័យកម្ពស់ទឹក និងទិន្នន័យកម្រិតទឹកភ្លៀង ព្រមទាំងត្រួតពិនិត្យទិន្នន័យគ្រប់ប៉ារ៉ាម៉ែត្រទាំងអស់ដែលវាស់ដោយឧបរណ៍
-សិក្សារកទំនាក់ទំនងធារទឹក និងកម្ពស់ទឹក
-កាប់សម្អាតទីធ្លាស្ថានីយជៀសវាងប៉ះពាល់ដល់ឧបករណ៍ ៕
=========================
On Wednesday 30 September 2020, Hydrological Working Group of Ministry of Water Resources and Meteorology, collaborated with Kampong Provincial Department of WRM on the rehabilitation of 4 automatic hydrological stations including:
-Kraing Pon Ley Station
-Spean Kon Tout Station
-Ta Sal Station
-Spean Kleach Station
The Working Group had :
-Done Calibrations, water level and rainfall data, as well as monitoring all parameters measured by the device.
-Studied the relationship between water current and water level
-Cleaned the area of the stations to avoid damaging the equipment.










