ដ្ឋបាលខេត្តបាត់ដំបង ដឹកនាំមន្រ្តីរាជការដើររើសសំរាមសម្អាតទីក្រុង ក្នុងទិវាពិភពលោកស្អាតលើកទី៣ និងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០


(បាត់ដំបង)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្រ្តីរាជការដើររើសសំរាម ដើម្បីសម្អាតទីក្រុងក្នុងឱកាសទិវាពិភពលោកស្អាតលើកទី៣ និងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ នៅទីលាននាគសន្តិភាព ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ឯកឧត្តម ងួន រតនៈ បានឲ្យដឹងថា ពិធីនេះបានធ្វើឡើងដើម្បីអបអរសាទរទិវាពិភពលោកស្អាត (World Cleanup Day) លើកទី៣ និងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០(World Tourism Day២០២០) ក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ»

ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថា នៅក្នុងទិវានេះដែររដ្ឋបាលខេត្តបានឯកភាពគ្នាធ្វើពិធីនេះឡើងទូទាំងខេត្ត និងទាំង១៤ក្រុង ស្រុកដោយមានការចូលរួមថ្នាក់ដឹកនាំ មន្រ្តីរាជការកងកម្លាំង សិស្ស និស្សិត ចូលរួមជាច្រើននាក់ ដើម្បីបំពេញការតព្វកិច្ចរបស់យើងទាំងអស់គ្នាផងក្នុងការរក្សាអនាម័យស្អាត ហើយទូទាំងពិភពលោក ក៏បានកំណត់ធ្វើដូចគ្នាផងដែរ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ក្នុងឱកាសនេះក្រុមការងារបានបែងចែកជាផែនផ្សេងៗគ្នា ដើម្បីសម្អាតអនាម័យទីក្រុងស្អាត ក៏ដូចជានៅតាមជនបទនឹងដើម្បីសុខភាព ក្នុងការស់នៅប្រចាំថ្ងៃទាំងអស់គ្នា និងជាការទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាមានកាន់តែច្រើន ក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ»៕