នៅថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងាររយៈពេល៩ខែ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ ក្រោមអធិបតីភាព ឯកឧត្ត ចាន់ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ។ នៅក្នុងអង្គពិធីនេះផងដែរ ឯកឧត្តម បានស្តាប់របាយការណ៍ បញ្ហាប្រឈម និងសំណូមពរ របស់មូលដ្ឋានឃុំ ទាំង៧ និងដាក់ចេញនូវដំណោះស្រាយមួយចំនួនតាមលទ្ធភាព និងបញ្ជូនបញ្ហាធំៗ ទៅថ្នាក់ជាតិដេីម្បីដោះស្រាយ។
កិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
