ពិធីប្រគល់-ទទួល ម៉ាស់ចំនួន៤០០០០ ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា


រាជធានីភ្នំពេញ៖ ម៉ាស់ការពារចំនួន ៤០០០០ម៉ាស់ ដែលជាជំនួយឧបត្ថម្ភរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ត្រូវបានប្រគល់ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ប្រើប្រាស់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងចំណោមសិស្សានុសិស្ស និងបុគ្គលិកអប់រំ ស្របពេលដែលក្រសួងបានប្រកាសបើកដំណើរការសាលារៀនក្នុងដំណាក់កាលទី២ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងប្រគល់ដោយលោក Van Sou Ieng ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។ ក្នុងឱកាសនោះឯកឧត្ដមក៏បានថ្លែងអំណរគុណ ព្រមទាំងប្រគល់ជូនប័ណ្ណសរសើរដល់តំណាងនៃសមាគមដើម្បីជាការថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសក្នុងការជួយគ្នាក្នុងអំឡុងនៃគ្រាមានវិបត្តិបែបនេះ។
សមាគមសង្ឃឹមថា ការឧបត្ថម្ភនេះនឹងចូលរួមទប់ស្កាត់ការចម្លងវីរ៉ុសកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាការពារការចម្លងមេរោគចូលក្នុងសហគមន៍៕
Garment Manufacturers Association of Cambodia handed over 40000 masks to Ministry of Education, Youth and Sports for using to prevent the spread of Covid-19 among students and educators, while the Ministry has announced the opening of the second phase of Education Setor in accordance with the guidelines of the Ministry of Health and high recommendations of the Royal Government of Cambodia.
The ceremony was held under the presidency of Minister of Education Choun Narong and Mr. Van Sou Ieng, Chairman of the GMAC.