អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន៩១គ្រួសារ


នារសៀលថ្ងៃពុធទី០៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណេីរដោយលោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ បានអញ្ជេីញជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋភូមិប្រាសាទ និងភូមិអូរបីជាន់ ឃុំអូរបីជាន់ រងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងទឹកជំនន់មកពីប្រទេសថៃ ចំនួន ៩១គ្រួសារ ដែលត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព។
ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយសង្គ្រោះបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចែកជូនប្រជាពលរដ្ឋ ចំនួន ៩១គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ ២០គ.ក្រ មី ១កេសតូច ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ កន្ទេល ១ ម៉ាស់ ១ និងសាប៊ូដុំ ២ដុំ៕
On the Afternoon of 07 October 2020, H.E. Oum Reatrey, Banteay Meanchey Provincial Governor, accompanied by Mr. khun Vuthy, Head of Department of Social Affairs, Veterans and Youth Rehabilitation, to visit and brought reliefs of food and basic needs to the 91 flood victim families, at Ou Bey Chorn and Ou Prasat.