លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារត្រៀមកិច្ចប្រជុំលើកទី១៦ ឧត្ដមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្ប: និងកិច្ចប្រជុំលើកទី៩ ថ្នាក់រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្ប:


នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារត្រៀមកិច្ចប្រជុំលើកទី១៦ ឧត្ដមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្ប: និងកិច្ចប្រជុំលើកទី៩ ថ្នាក់រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្ប: ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញ សរុប៤០រូប។
គួរបញ្ជាក់ជូនថា កិច្ចប្រជុំលើកទី១៦ ឧត្ដមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្ប: និងកិច្ចប្រជុំលើកទី៩ ថ្នាក់ រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្ប: ដែលកម្ពុជាជាប្រធាន នឹងរៀបចំចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ តាមប្រព័ន្ធ Video Conference ។
On the Afternoon of 07 October 2020, Cambodian Minister of Culture and Fine Arts Her H.E. Phoeurng Sackona chaired a meeting to prepare for the 16th Senior Officials Meeting on Culture and Arts and 9th ASEAN Ministers Responsible for Culture and Arts which will hold on from 20 to 22 October 2020 via Video Conference.