សម្តេចភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ នៅសង្កាត់ គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ


រសៀលថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងគំរាមកំហែងកាន់តែខ្លាំង ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្រសង្តាត់ស្ទើរតែទាំងអស់ នៃខណ្ឌដង្កោ រាជធានីភ្នំពេញ…។ ក្នុងឱកាសនោះ សម្តេចភក្តីប្រមុខរដ្ឋស្តីទី បានអញ្ជើញជួបស្តាប់របាយការណ៍ របស់អាជ្ញាធរនិងមន្ត្រីមូលដ្ឋានសង្កាត់គង នយ និងចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះទឹកលិចផ្ទះសម្បែងក្នុងសង្កាត់
គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ …។ ហើយព្រមជាមួយគ្នា នេះដែរ សម្តេចប្រមុខរដ្ឋស្តីទី ក៏បានចាត់ក្រុមការងារ ឲ្យរៀបចំជាអង្ករ គ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យ ដើម្បីចែកជូនដល់ គ្រប់ក្រុមគ្រួសារប្រជាពលរដ្ឋ នៅក្នុងទូទាំងសង្កាត់គង នយ ផងដែរ ….៕
On the Afternoon of 14 October 2020, Samdech Say Chhum, Acting Head of State of the Kingdom of Cambodia, paid an inspection visit to Khan Dangkao which was extremely affected by the flood.
On that Occasion, Samdech had also listened to the reports of the local authority as well as to visit the flood victim families in the Sangkat Kong Nuy, Khan Dangkao, Phnom Penh.
At the same time, Samdech has assigned the working group to distribute the reliefs of food and medicines to the families in the whole area of Sangkat Kong Nuy.