ក្រសួងធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ដំណើរសាងសង់ប្រឡាយមេ ០១ ខ្សែ


ប្រឡាយមេ ០១ ខ្សែ (ប្រឡាយឈូកខ្សាច់) ប្រវែង ៩.១០០ ម៉ែត្រ ដែលនឹងផ្តល់ទឹកស្រោចស្រពដល់ដីស្រែរបស់កសិករប្រមាណ ១.៦៥០ ហិកតា នៅក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ដំណើរសាងសង់បានប្រមាណ ៣៥ % ហើយ ។ ប្រឡាយមេនេះ គឺមានបំពាក់សំណង់ស្ទាក់ទឹក ចំនួន ០៥ កន្លែង, សំណង់ចែកចាយទឹក ចំនួន ១៦ កន្លែង, លូដោះទឹក ចំនួន ០២ កន្លែង និងស្ពានឆ្លងកាត់ ចំនួន ០៣ កន្លែង ។ ការងារសាងសង់ប្រឡាយមេខាងលើនេះ គ្រោងនឹងបញ្ចប់នៅអំឡុងខែតុលា ឆ្នាំ ២០១៧ ខាងមុខ ៕