នៅព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧លោក ម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលស្រុក និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់ជាតិស្រុកស៊ីធរកណ្ដាល បានរៀបចំវេទិការសាធារណៈ នៅឃុំព្នៅ១ ដោយមានការចូលរួមពី អធិការដ្ឋាននរគបាលស្រុក ការិយាល័យ សុខាភិបាល, អប់រំ, ធម្មការ, ភូមិបាល, សាធារណការ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ មេប៉ុស្ត និងប្រជាពលរដ្ឋ ១០៥នាក់។
វេទិការសាធារណៈនេះ បានផ្តល់នូវពត៍មានជាច្រើន មានទាំងភាពងាយស្រួល និងផលលំបាក បញ្ហាប្រឈមនិងសំនូមពរ របស់ប្រជាជនក្នុងឃុំព្នៅទី១ ទាំងមូល ។
កម្មវិធីនេះប្រព្រឹត្តទៅក្នុងបរិវេណវត្តកំព្រៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
អភិបាលស្រុកស៊ីធរកណ្ដាល រៀបចំវេទិការសាធារណៈ នៅឃុំព្នៅ១
